ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើដំណើរការរៀបចំបង្កើតយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើដំណើរការរៀបចំបង្កើតយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ កុសល និង ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលក្រុមហ៊ុនហ្គ្រីនត្រេដ និងតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្រ្តីបច្ចេកទេសពាក់ព័ន្ធ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រុមជំនាញការនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។  

កិច្ចប្រជុំនេះ មានគោលដូចខាងក្រោម៖

1. បង្ហាញពីអភិក្រមនៃយុទ្ធសាស្រ្ត និងលទ្ធផលនៃការវិភាគលើទិដ្ឋភាពទូទៅនៃទីផ្សារពិភពលោក

2. បញ្ជាក់ឡើងវិញនូវចក្ខុវិស័យនៃគោលដៅនាំចេញ ដែលបានកំណត់ក្នុងគោលនយោបាយពីមុន កំណត់ទីផ្សារអាទិភាព កំណត់សកម្មភាព និងប៉ាន់ប្រមាណថវិកាសម្រាប់ការអនុវត្តផែនការសកម្មភាពសម្រាប់យុទ្ធសាស្ត្រថ្មី និង

3. ប្រមូលធាតុចូលបន្ថែមជាពិសេសលើវិធានការ សកម្មភាពពាក់ព័ន្ធ និងកំណត់សូចនាករគោលសម្រាប់វាស់វែង។

---

(Phnom Penh): On the afternoon of Thursday, 16 May 2024, at the Ministry of Commerce, His Excellency VAR Roth San, Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, led an Internal Consultation Meeting within the Ministry on progress in Formulation of Cambodia’s Milled Rice Market Expansion and Diversification Strategy, attended by His Excellency OUM Kosal and His Excellency NAM Lynal, Under Secretary of State of Commerce, Delegate of Royal Government of Cambodia in charge of General Directorate of Administration and Finance, Delegate of Royal Government of Cambodia in charge of Green Trade Company and representatives from relevant General Directorates/Departments within the Ministry as well as the FAO formulation expert team.

The meeting has the following objectives:

1) Present the Strategy Approach and the global market overview and insight.

2) Reconfirm the vision of the target export set in the previous policy, identify/prioritize markets, define actions, and estimate the budget for strategy implementation.

3) Gather inputs on impact measurement or result log-frame.

https://s2.moc.gov.kh/mocspace/mocspace_1716013556987.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556003.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013558184.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556281.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556857.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556628.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556681.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556300.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013556547.jpg