លោកជំទាវ ជា រដ្ឋា និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបន្តការពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីបន្តការពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញរបស់នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងពាណិជ្ជកម្ម។  

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីក្រមប្រតិបត្តិសម្រាប់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មុនកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

---

(Phnom Penh): On the morning of Friday, 17 May 2024, at the Ministry of Commerce, Her Excellency CHEA Ratha and Her Excellency KHA Leng, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, co-chaired an internal meeting to further discuss the Draft Inter-Ministerial Prakas on the Code of Conduct for Intermediaries and Electronic Commerce Service Providers with the participation of Leaders in charge and officials of relevant departments of the Ministry of Commerce.

The meeting aims to conclude the Draft Inter-Ministerial Prakas on the Code of Conduct for Intermediaries and Electronic Commerce Service Providers before a discussion meeting with Ministry of Post and Telecommunications.

https://s2.moc.gov.kh/mocspace/mocspace_1716013897320.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013896964.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013896864.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897597.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897046.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897747.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013898771.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897367.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013898029.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897793.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013897593.jpg