លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាជាមួយ លោកស្រី Ivana Tranchini នាយកគ្រប់គ្រងប្រចាំនៅកម្ពុជា របស់ក្រុមហ៊ុន VISA Cambodia

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាជាមួយ លោកស្រី Ivana Tranchini នាយកគ្រប់គ្រងប្រចាំនៅកម្ពុជា របស់ក្រុមហ៊ុន VISA Cambodia។ 

នៅក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើ៖ (១)- ក្របខ័ណ្ឌកិច្ចសហការលើការបណ្តុះបណ្តាលផ្នែកឌីជីថល (២)- ការប្រើប្រាស់ SME Tool Kit របស់ក្រុមហ៊ុន VISA Cambodia ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល (៣)- ការពិនិត្យមើលលើ Gateway E-commerce Layout របស់ក្រុមហ៊ុន VISA Cambodia និង (៤)- ការពិនិត្យមើលលើសេចក្តីព្រាងគោលនយោបាយឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម។

...

(Phnom Penh): On the afternoon of Friday, 17 May 2024, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Ivana Tranchini, Country Manager of VISA Cambodia.

During the meeting, the two sides discussed: (1)- the cooperation framework on digital training; (2)- the use of VISA Cambodia’s SME Tool Kit to promote digital literacy; (3)- Reviewing the gateway e-commerce layout of VISA Cambodia; and (4)- Reviewing the draft digital policy of the Ministry of Commerce.

https://s2.moc.gov.kh/mocspace/mocspace_1716188207031.jpg
https://s2.moc.gov.kh/mocspace/mocspace_1716188206782.jpg
https://s2.moc.gov.kh/mocspace/mocspace_1716188207005.jpg
https://s2.moc.gov.kh/mocspace/mocspace_1716188207078.jpg