(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម ថូម៉ាស ប៉ូរ៉េបា (Tomasz Poreba) សមាជិកសភាអឺរ៉ុប សហប្រធានក្រុមគណបក្សអភិរក្សនិយមនិងកំណែទម្រង់ (មកពីប្រទេសប៉ូឡូញ) និងជាប្រធានមូលនិធិ New Direction ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញ។
(Phnom Penh): On the morning of Monday, 20 May 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Tomasz Poreba, Co-chair of ECR MP Group in European Parliament, President of New Direction Foundation, to discuss about bilateral economic and trade cooperation between Cambodia and Poland.