(ទីក្រុងបាងកក, ថៃ)៖ នាថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ (SEOM2/55)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ការងារអាទិភាពប្រចាំឆ្នាំ២០២៤ និងបច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ របាយការណ៍របស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន។
---
(Bangkok, Thailand): From 20-22 May 2024 at Bangkok, Thailand, His Excellency LONG Kemvichet, Director General of International Trade and Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the 2nd ASEAN Senior Economic Officials’ Meeting for the 55th ASEAN Economic Ministers’ Meeting (SEOM2/55).
This meeting was hosted under the 2024 ASEAN Chairmanship of Lao PDR to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Lao PDR's ASEAN Chairmanship, Annual Priorities for 2024, the current status of the signing and ratification of the relevant ASEAN Economic Agreements, consideration of reports from sectoral bodies, and internal ASEAN discussions in preparation for consultations with the dialogue partners.