ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Wallis Yu នាយិកានៃការិយាល័យតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងសហការី ដើម្បីពិភាក្សាលើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី នៃប្រទេសទាំងពីរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Wallis Yu នាយិកានៃការិយាល័យតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងសហការី ដើម្បីពិភាក្សាលើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី នៃប្រទេសទាំងពីរ។  

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនានេះ ក៏ដូចជាជំនួយបច្ចេកទេសដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកមកកម្ពុជានាពេលកន្លងមក ដែលជាកត្តាជំរុញនូវកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមួយចំនួនឱ្យកាន់តែទូលំទូលាយ ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ជាលទ្ធផល ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ក៏ដូចជាវឌ្ឍនភាពលើគោលនយោបាយនានា ដើម្បីលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

---

His Excellency RATH Saravuth, Secretary of State of Commerce, received a courtesy call from Ms. Wallis Yu, Director for Southeast Asia and the Pacific, USTR, and her colleagues to discuss bilateral trade and investment relations between the two countries.

...

(Phnom Penh): On the afternoon of Thursday, 23 May 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Wallis Yu, Director for Southeast Asia and the Pacific, USTR, and her colleagues to discuss bilateral trade and investment relations between the two countries.

On that occasion, His Excellency Secretary of State expressed high appreciation for this discussion as well as for the technical assistance provided by the United States government to Cambodia in the past, which has been a driving factor in expanding cooperation in several priority sectors within bilateral and regional frameworks.

As a result of the meeting, both parties reaffirmed their commitment to strengthening cooperation in trade and investment, as well as to advancing various policies to promote prosperity and sustainable development.

https://s2.moc.gov.kh/mocspace/mocspace_1716529637301.jpg
https://s2.moc.gov.kh/mocspace/mocspace_1716529637454.jpg
https://s2.moc.gov.kh/mocspace/mocspace_1716529638688.jpg
https://s2.moc.gov.kh/mocspace/mocspace_1716529638113.jpg
https://s2.moc.gov.kh/mocspace/mocspace_1716529639808.jpg
https://s2.moc.gov.kh/mocspace/mocspace_1716529641916.jpg