ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក.ត.គ.ដ. ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ជាច្រើនរូប។  

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ រួមមាន៖ ១) ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និង ២) ដើម្បីប្រមូលធាតុចូលបន្ថែមអំពីបញ្ហាប្រឈម និងសំណូមពរ សំដៅជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យមានប្រសិទ្ធភាព៕

https://s2.moc.gov.kh/mocspace/mocspace_1716793336138.jpg
https://s2.moc.gov.kh/mocspace/mocspace_1716793337299.jpg
https://s2.moc.gov.kh/mocspace/mocspace_1716793335977.jpg
https://s2.moc.gov.kh/mocspace/mocspace_1716793336111.jpg