ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាពេលរសៀល ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលដឹកនាំដោយ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ ភូមិ១ផលិតផល១ និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងពីនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងតំណាងពីនាយដ្ឋានគោលនយោបាយពាណិជ្ជកម្ម ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បី៖

១).សិក្សាអំពីវឌ្ឍនភាពនៃការអនុវត្គគោលនយោបាយស្វាយចន្ទី

២).ស្វែងយល់ពីយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍស្វាយចន្ទីឆ្ពោះទៅកាន់សេដ្ឋកិច្ចមាត្រដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីយុទ្ធសាស្ត្រគន្លឹះ របស់គោលនយោបាយជាតិស្តីពីស្វាយចន្ទី (ឆ្នាំ២០២២-២០២៧) ផ្តោតសំខាន់លើយុទ្ធសាស្ត្រចំនួនបី រួមមាន៖ ១).ការផលិត ២).ការកែច្នៃ និង៣).ការនាំចញ។ បន្ថែមពីនេះ កិច្ចប្រជុំក៏បានពិភាក្សាពិនិត្យលទ្ធភាពឱ្យប្រើបច្ចេកទេសខ្ពស់ និងគ្រឿងចក្រទំនើប ប្រើប្រាស់ពូជថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានភាពងាយស្រួលក្នុងការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រពធារាសាស្ត្រ ក៏ដូចជាការស្វែងរកទីផ្សារជូនផងដែរ៕

---

(Phnom Penh): On the afternoon of Thursday, 23 May 2024, at the Ministry of Commerce, His Excellency VAR Roth San, Secretary of State of Commerce, led a meeting with the Secretariat General of the OVOP National Committee Cambodia, led by His Excellency Phal Socheat, the Secretary General of One Village One Production, with the participation of the Deputy Director General of Domestic Trade, representatives from the Department of Private Sector Development, and the Department of Trade Policy.

The purpose of this meeting is: 1) to learn about the progress of the implementation of the cashew policy. 2) To understand strategies to develop cashews towards a scale economy.

During the discussion, the Secretary of State presented the key strategies of the National Policy on Cashew (2022-2027), focusing on three strategies: 1) production, 2) processing, and 3) export. In addition, the meeting also discussed the possibility of using high technology and modern machinery using new varieties that are resistant to climate change to facilitate infrastructure, irrigation systems, and markets.

https://s2.moc.gov.kh/mocspace/mocspace_1716794062700.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794063121.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794062671.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794063136.jpg