(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកសមភាពយេនឌ័រ អំណាច និងគោលនយោបាយសាធារណៈ(GE4P)” ក្នុងគោលបំណងដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ ការលើកកម្ពស់សិទ្ធិរបស់ស្រ្តី គុណភាព និងបរិបទនៃភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈដែលផ្ដោតសំខាន់ទៅលើតម្រូវការនៃការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីដោះស្រាយវិសមភាពយេនឌ័រ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត ដែលជាស្ត្រីប្រមាណ ៣១៤រូប (៧៨ ចូលរួមផ្ទាល់ និង ២៣៦ តាមប្រព័ន្ធ zoom) ហើយប្រព្រឹត្តទៅក្រោមរបៀបវារៈ រួមមាន៖
១- មតិបើកអង្គសិក្ខាសាលាដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
២- បទបង្ហាញស្តីពី “ការយល់ដឹងអំពីវិធីសាស្ត្រអនុវត្តល្អៗ សម្រាប់សមភាពយេនឌ័រក្នុងវិស័យសាធារណៈ” ដោយ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៣- ការចែករំលែកបទពិសោធន៍អំពីការចូលរួមកម្មវិធី “ភាពជាអ្នកដឹកនាំសកល” នៅប្រទេសជប៉ុន ដោយលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៤- បទបង្ហាញស្តីពី “ជៀសវាង៖ កំហុសទូទៅទាំង ៣” ដោយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
៥- កិច្ចពិភាក្សា និងសំណួរ-ចម្លើយ
៦- សុន្ទរកថាបូកសរុបបិទកម្មវិធី ក្រោមអធិបតីភាពរបស់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
- - -
Her Excellency TEKRETH Kamrang, Secretary of State of Commerce, presided over a workshop on “Sharing Gender Equality, Power, and Public Policy (GE4P).”
...
(Phnom Penh): On the morning of Friday, 24 May 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, presided over a workshop on “Sharing Gender Equality, Power, and Public Policy (GE4P).” in order to increase the participation of women in leadership roles, promote their rights, and enhance the quality and context of women's leadership in the public sector, as well as highlighted the need for systematic changes to address gender inequality.
The workshop was organized by the Gender Working Group of the Ministry of Commerce and attended by 314 women (78 in-person and 236 via zoom), including MoC's leader and officials, and representatives of all Provincial Department of Commerce.
The workshop's agenda included the following key items:
1. Opening Remarks by LCT TEKRETH Kanrang, Secretary of State of Commerce
2. Presentation on “Best Practice Approaches to Gender Equality in the Public Sector”by Her Excellency CHEA Ratha, Secretary of State of Commerce.
3. Sharing experiences about participating in the “Global Leadership in Japan” program by Her Excellency KONG Sedhika, Undersecretary of State of Commerce
4. Presentation on “Avoidance: 3 Common Mistakes” by Her Excellency TEKRETH Kamrang, Secretary of State of Commerce.
5. Discussion and Q&A Session to engage participants and address their questions.
6. Closing Remarks by Her Excellency TEKRETH Kamrang, Secretary of State of Commerce, summarizing the workshop and outlining the next steps.