ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយបណ្តាភាគីជាដៃគូសន្ទនាអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ទីក្រុងបាងកក, ថៃ)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយបណ្តាភាគីជាដៃគូសន្ទនាអាស៊ាន រួមមាន៖

១. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤៥

២. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃប្រទេសចិន លើកទី១២

៣. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី១/២៩

៤. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៩

៥. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១៩។

កិច្ចពិគ្រោះយោបល់ទាំងនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តនិងការចរចាបង្កើត/ដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារដែលមានស្រាប់និងការពិភាក្សាលើកម្មវិធីការងារថ្មី ផែនការការងារឆ្នាំ២០២៤ និងការត្រៀមសមិទ្ធិផលសេដ្ឋកិច្ចសម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន។

---

His Excellency LONG Kemvichet, led Cambodia’s delegation to attend the ASEAN SEOM-Dialogue Partners in Bangkok, Thailand

...

(Bangkok, Thailand): From 22 to 23 May 2024 at Bangkok, Thailand, His Excellency LONG Kemvichet, Director General of International Trade and the Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the ASEAN SEOM-Dialogue Partners Meetings including:

1. 45th SEOM-MOFCOM Consultation

2. 12th SEOM-Hong Kong, China Consultation

3. SEOM-METI Consultation 1/29

4. 39th SEOM-USTR Consultation

5. 19th SEOM-Canada Consultation.

These meetings were conducted under the 2024 ASEAN Chairmanship of Lao PDR to review progress and discuss key agenda items concerning ASEAN economic integration with its Dialogue Partners. These included progress of implementation and negotiation of establishing/upgrading Free Trade Agreements, progress of implementation of the existing work programmes and deliberation on the new work programmes, workplan for 2024, and the preparation for the ASEAN Economic Ministers’ Meetings with the Dialogue Partners.

https://s2.moc.gov.kh/mocspace/mocspace_1716794816423.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816444.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794820107.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816557.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794817062.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816519.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816885.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816493.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794817072.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816947.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816568.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816638.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794818882.jpg
https://s2.moc.gov.kh/mocspace/mocspace_1716794816585.jpg