ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់ព័ត៌មាន តម្កល់ព័ត៌មាន និងកិច្ចសន្យាតំណាងម្ចាស់ភាគហ៊ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់ព័ត៌មាន តម្កល់ព័ត៌មាន និងកិច្ចសន្យាតំណាងម្ចាស់ភាគហ៊ុន ដើម្បីធានាឱ្យសេចក្ដីពា្រងអនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

  (Phnom Penh): On the morning of Monday, 27 May 2024 at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over a meeting on the Draft Sub-Decree on Conditions, and Procedures for Providing Information, Retention Information and Contract of Nominee Shareholder to gather crucial inputs in order to ensure its comprehensiveness and alignment with the legal documents.

https://s2.moc.gov.kh/mocspace/mocspace_1716862625601.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862624891.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862625102.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862625578.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862625059.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862625444.jpg