ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពាណិជ្ជកម្ម សម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃក្រុមការងារបច្ចេកទេសក្រសួងពាណិជ្ជកម្ម សម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន មន្រ្តីបច្ចេកទេស ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ ក្រោមឱវាទក្រសួងពាណិជ្ជកម្ម។  

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សម្រាប់ឆ្នាំ ២០២៣ ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

https://s2.moc.gov.kh/mocspace/mocspace_1716862745462.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746345.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862745659.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746341.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746405.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746357.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746565.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862746592.jpg