លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឯកឧត្តម ម៉ូហាមេឌ អាប់ឌុល ហៃ (Mohammed Abdul Hye) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន ឯកឧត្តម ម៉ូហាមេឌ អាប់ឌុល ហៃ (Mohammed Abdul Hye) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែង​ការគួរសម និងជម្រាបលា។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការពង្រឹងទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី។ ​លោកជំទាវ​រដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូតបង់ក្លាដែស អំពីកំណើនឡើង​ជាវិជ្ជមាននូវទំហំពាណិជ្ជកម្មរវាង​កម្ពុជា និងបង់ក្លាដែស នារយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ និងបានស្នើ​ភាគី​បង់ក្លាដែសពិនិត្យ និងកំណត់កាលបរិច្ឆេទដើម្បីរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះកម្ពុជា-បង់ក្លាដែស និងស្នើឱ្យភាគីបង់ក្លាដែស បន្តចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

---

Her Excellency CHAM Nimul, Minister of Commerce, received a farewell call from His Excellency Mohammed Abdul Hye, Ambassador of the People’s Republic of Bangladesh to the Kingdom of Cambodia

...

(Phnom Penh): On the afternoon of Monday, 27 May 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a farewell call from His Excellency Mohammed Abdul Hye, Ambassador of the People’s Republic of Bangladesh to the Kingdom of Cambodia.

During the meeting, both sides discussed and exchanged views on mechanisms to strengthen bilateral trade cooperation. Her Excellency Minister informed His Excellency Ambassador of Bangladesh of the positive growth of the trade volume between Cambodia and Bangladesh in the first four months of 2024 and requested that Bangladesh’s side consider and set the schedule for the 1st meeting of the Joint Trade Council and that Bangladesh’s side continue to sign the Memorandum of Understanding on Rice Trade between the two countries.

https://s2.moc.gov.kh/mocspace/mocspace_1716862885169.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862885191.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862885258.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862885543.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862885198.jpg
https://s2.moc.gov.kh/mocspace/mocspace_1716862885184.jpg