(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយតំណាងក្រុមហ៊ុន Protekta Electronics Ltd និង Gedeon Richter របស់ហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ក្រោមក្របខណ្ឌកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ព្រមទាំងការជំរុញការវិនិយោគ និងធុរកិច្ចរវាងវិស័យឯកជន។
His Excellency KEM Sithan, Permanent Secretary of State, High Representative of H.E. CHAM Nimul, Minister of Commerce, received a courtesy from His Excellency Tibor BALOGHDI, Ambassador Extraordinary and Plenipotentiary of Hungary to the Kingdom of Cambodia
…
(Phnom Penh): On Wednesday morning, May 29, 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State, High representative of Her Excellency CHAM Nimul, Minister of Commerce, received courtesy from His Excellency Tibor BALOGHDI, Ambassador Extraordinary and Plenipotentiary of Hungary to the Kingdom of Cambodia, accompanied by representatives from Protekta Electronics Ltd and Gedeon Richter of Hungary, to discuss the progress of bilateral economic and trade cooperation under the framework of Joint Committee on Economic Cooperation and the promotion of Investment and Business between private sectors.