(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងសហការីក្រុមប្រឹក្សាភិបាលអាណត្តិទី៥នៃសមាគមសហគ្រិនស្រ្តីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
គោលបំណងនៃជំនួបនេះ ដើម្បីសម្តែងការគួរសម និងណែនាំអំពីប្រធានសមាគមអាណត្តិទី៥ និងសមាជិកសកម្មចំនួន ២៥រូប របស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃសមាគមសហគ្រិនស្រ្តីកម្ពុជា ព្រមទាំងស្នើសុំអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕
---
Her Excellency SO Sreymech, Secretary of State, received a courtesy call from the Board of Association Council of Cambodian Women Entrepreneurs, 5th mandate
...
(Phnom Penh): On the morning of Wednesday, 29 May 2024, at the Ministry of Commerce, Her Excellency SO Sreymech, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the Board of Association Council of Cambodian Women Entrepreneurs, 5th mandate, led by Her Excellency CHAN Pheary, President of the Cambodian Women Entrepreneurs Association, and 25 members of the 5th Mandate Board of the Cambodian Women Entrepreneurs Association.
The purpose of this meeting was to pay a courtesy call and introduce the composition of the Board of Directors of the 5th Mandate of the Cambodian Women Entrepreneurs Association, as well as to request recommendations from the Ministry of Commerce to seek cooperation and support from the Ministry of Commerce to contribute to the development national economy.