(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ភារធារី និងជាអតីតឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី យុទ្ធសាស្រ្តសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់អូស្ត្រាលី គម្រោងនានាក្រោមកម្មវិធីអភិវឌ្ឍន៍អូស្រ្តាលីដែលពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលីលើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការជម្រុញពាណិជ្ជកម្ម ព្រមទាំងបញ្ហាពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត។
---
Her Excellency CHAM Nimul, Minister of Commerce, received a Courtesy Call from His Excellency Pablo Kang, Charge d’affaires and Former Australian Ambassador to the Kingdom of Cambodia
…
(Phnom Penh): On the Morning of Friday, 31 May 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a curtesy call from His Excellency Pablo Kang, Charge d’affaires, and former Australian Ambassador to the Kingdom of Cambodia, and colleagues.
During the meeting, both sides discussed and exchanged views on mechanisms to strengthen bilateral trade cooperation between Cambodia and Australia, Australia’s Southeast Asia Economic Strategy, Australian development program aspects relevant to the Ministry of Commerce, the collaboration between the Ministry of Commerce and the Australian government on consumer protection and trade promotion, and other international trade issues.