(ទីក្រុងអង់ការ៉ា ប្រទេសតួកគី)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាដែលជាមន្រ្តីជំនាញមកពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សរុបចំនួន១០រូប ចូលរួមទស្សនកិច្ចសិក្សាស្ដីពីគោលនយោបាយពាណិជ្ជកម្មដែលរៀបចំដោយក្រសួងពាណិជ្ជកម្មតួកគី ដើម្បីពង្រឹងសមត្ថភាពក្នុងការរៀបចំគោលនយោបាយ និងស្វែងយល់ពីបទពិសោធន៍ស្ដីពីឧត្ដមានុវត្តន៍ក្នុងការរៀបចំគោលនយោបាយនិងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ប្រទេសតួកគីជាមួយបណ្ដាប្រទេសដៃគូ៕
Her Excellency TEKRETH Kamrang, Secretary of State of Commerce, led Cambodian delegates from line-ministries to participate in a study on trade policy organized by the Ministry of Trade of the Republic of Türkiye.
...
(Ankara, Türkiye): On Thursday, 29 May 2024, in Ankara, Türkiye, Her Excellency TEKRETH Kamrang, Secretary of State of Commerce, led a Cambodian delegation of officials from the Ministry of Commerce, Ministry of Economy and Finance, Ministry of Agriculture, Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, and General Department of Customs and Excise of Cambodia, comprising 10 delegates, to participate in a study on trade policy organized by the Ministry of Trade of Türkiye, which aims to enhance capacity building and insights into best practices in Türkiye's policy implementation and negotiation on trade agreements with partner countries.