(ទីក្រុង Auckland, នូវែលសេឡង់)៖ នាថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យតាមដាន ពិភាក្សា និងផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ រួមមាន៖ កិច្ចការត្រៀមសម្រាប់ការចូលជាធរមាននៃកិច្ចព្រមព្រៀងដំឡើងកម្រិតAANZFTA កម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងAANZFTA ផែនការការងារ របាយការណ៍របស់គណៈកម្មាធិការនានាក្រោមគណៈកម្មាធិការចម្រុះ និងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធលើបញ្ហានានាទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀង AANZFTA។
ស្របពេលជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការ/អនុគណៈកម្មាធិការពាក់ព័ន្ធចំនួន ៧ ក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន៖
១. កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មទំនិញ
២. កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មសេវាកម្ម
៣. កិច្ចប្រជុំគណៈកម្មាធិការវិនិយោគ
៤. កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មអេឡិចត្រូនិក
៥. កិច្ចប្រជុំអនុគណៈកម្មាធិការវិធានដើមកំណើត
៦. កិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
៧. កិច្ចប្រជុំអនុគណៈកម្មាធិការវិធានអនាម័យ និងភូតគាមអនាម័យ៕
---
His Excellency LONG Kemvichet, Director General of International Trade, and the AANZFTA FJC Lead for Cambodia, led a Cambodia’s delegation to attend the 21st Meeting of the AANZFTA-FJC and Related Meetings in New Zealand.
…
(Auckland, New Zealand): From 27 to 31 May 2024 at Auckland, New Zealand, His Excellency LONG Kemvichet, Director General of International Trade, and the AANZFTA FJC Lead for Cambodia, led a Cambodia’s delegation to attend the 21st Meeting of the AANZFTA-FJC and Related Meetings in order to monitor, discuss, and provide guidance on substantial issues, including preparatory works for the timely entry into force of the upgraded agreement to amend the AANZFTA, AANZFTA Implementation Support Programme (AISP), the work program of the FJC, reports of the subsidiary bodies under the FJC, and engagement with the stakeholders on the implementation issues under the AANZFTA.
Meanwhile, seven subsidiary bodies also met alongside the FJC, including:
1. Committee on Trade in Goods
2. Committee on Trade in Services
3. Committee on Investment
4. Committee on E-commerce
5. Sub-Committee on Rules of Origin
6. Economic Cooperation Sub-Committee
7. Sub-Committee on Sanitary and Phytosanitary Measures