(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មម៉ុងរ៉េអាល់ និងបណ្ដាក្រុមហ៊ុនមកពីទីក្រុងម៉ុងរ៉េអាល់ ទីក្រុងតូរ៉ុនតូ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម ដើម្បីរាយការណ៍វឌ្ឍនភាពការងារ និងផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
(Phnom Penh): On the afternoon of Wednesday, 5 June 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from delegations of the Montreal Chamber of Commerce and also the companies of Montreal, Toronto, and Asia Pacific region to discuss the working progress and exchange views on mechanisms for strengthening and expanding trade relations between Cambodia and Canada in order to further enhance cooperation between both countries.