លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

  (កំពត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកដងទង់ ខេត្តកំពត លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត ដែលមានវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។   

ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងស្រុកទឹកឈូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន​​ ដែលទើបទទួលបានការតែងតាំងសមាសភាពចុះមូលដ្ឋានតាមឃុំនីមួយៗ។

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺមិនមែនជាការជ្រៀតជ្រែកភាពជាម្ចាស់ នៃការបំពេញមុខងាររបស់អាជ្ញាធរមូលដ្ឋានឡើយ តែជាការចូលរួមតម្រង់ទិស គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីបុរេសកម្ម ភាតរភាព និងការទទួលខុសត្រូវខ្ពស់រួមគ្នា សំដៅធានាការអភិវឌ្ឍរួមមួយដែលគ្រប់តួអង្គបានទទួលផល និងរួមសុខរួមទុក្ខ ព្រមទាំងជាការបង្ហាញពីរបៀបធ្វើការមួយដែលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមគោលដៅ សមាសភាពក្រុមការងារទាំងអស់ រួមគ្នា បន្តផ្សព្វផ្សាយ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសជាឱឡារឹកនាព្រឹកនេះ នឹងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ចំនួន ៥ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំ ប្រកាន់ខ្ជាប់ក្នុងការអនុវត្ត ដូចខាងក្រោម៖

១. សហការជាមួយអាជ្ញារធមូលដ្ឋានរបស់ស្រុក/ឃុំ ឱ្យបានជាប់លាប់ ក្នុងការតាមដានការជំរុញដោះស្រាយបញ្ហាចំពោះមុខដែលសេសសល់ ពិសេសការងារវាស់វែងចុះបញ្ជីដីធ្លី ការងារស្តារស្រះស្តុកទឹកតាមឃុំនីមួយៗ ការងារស្តារឬជួសជុលផ្លូវដែលខូចខាត បញ្ហាបណ្តាញអគ្គសនី និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលនឹងប្រឈមនូវជំងឺជាច្រើន ក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន។

២. ពង្រឹងលទ្ធភាពក្នុងការរៀបចំវេទិកាសាធារណៈ ទៅតាមប្រតិទិនកំណត់ ឬតាមស្ថានការណ៍ចាំបាច់ និងឱ្យបានតាមបណ្តាឃុំទាំង១០ ដើម្បីស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្តល់ដំណោះស្រាយតាមជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត។

៣. បន្តសហការជាមួយវិស័យឯកជន ឬដៃគូរអភិវឌ្ឍន៍នានា សំដៅផ្តល់ការគាំទ្របំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក/ឃុំ តាមជាក់ស្តែង និងតាមលទ្ធភាព ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗផ្សេងទៀត។

៤. អាជ្ញាធរថ្នាក់ស្រុក/ឃុំ ពិសេសកងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងការបង្រ្កាបក្មេងទំនើង និងសកម្មភាពល្មើសច្បាប់គ្រប់រូបភាពនៅក្នុងស្រុក ឃុំ ភូមិ ពិសេសអនុវត្តឱ្យបានហ្មឹងម៉ាត់តាមគោលការណ៍ដែលមានចែងក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ប្រកបដោយចិរភាព និងបរិយាប័ន្ន និង

៥. ផ្តល់របាយការណ៍វឌ្ឍនភាពតាមលំដាប់ថ្នាក់ ក្នុងរចនាសម្ព័ន្ធក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក ឱ្យបានទៀងពេលវេលា និងត្រូវរាយការណ៍ ឬលើកសំណើភ្លាមៗ លើបញ្ហាបន្ទាន់ ឬចំពោះមុខនានា ដើម្បីប្រធានក្រុមការងារផ្តល់ការណែនាំ និងសម្របសម្រួលបានទាន់សភាពការណ៍បំផុត៕

https://s2.moc.gov.kh/mocspace/mocspace_1717921324136.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324833.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325237.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324075.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325086.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325230.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921326030.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324827.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325505.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325390.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325739.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324907.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324756.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325250.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325320.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325682.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324984.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325332.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325812.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325284.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921324809.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325187.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325817.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921325163.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359270.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359539.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359634.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359844.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359213.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359275.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921360008.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921359878.jpg