(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ ឯកឧត្ដម អ៊ូឡាដហ្សីមៀ បារ៉ាវីគូ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបេឡារុស។
(Phnom Penh): On the afternoon of Thursday, 06 June 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of Commerce, High representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Uladzimir Baravikou, Ambassador Extraordinary and Plenipotentiary of the Republic of Belarus, to discuss about bilateral economic and trade cooperation between Cambodia and Belarus.