(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសំណូមពររបស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នាយកដ្ឋានចុះបញ្ញីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងតំណាងរបស់ក្រសួង សាធារណការនិងដឹកជញ្ជូន ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហារបស់អាជីវករផ្នែកដឹកជញ្ជូន និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័ន លើការជម្រុញឱ្យពាណិជ្ជករ ដែលធ្វើអាជីវកម្មផ្នែកដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ឱ្យមកចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងស្នើសុំលិខិតអនុញ្ញាតនៅក្រសួងសាធារណការនិងដឹកជញ្ជូន។
---
(PhnomPenh): On the morning of Thursday, 06 June 2024, at the Ministry of Commerce, Her Excellency TAN Tepikanika, Under Secretary of State of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the inter-ministerial meeting on the request of the Cambodia BUS association.
The meeting was attended by representatives of the General Directorate of Trade Services, the General Directorate of Consumer Protection, Competition and Fraud Repression (C.C.F.), the Business Registration Department, and the representative of the Ministry of Public Works and Transport. The meeting’s purpose is to solve the problem of transport traders and strengthen good cooperation between ministries and institutions by urging traders who do the business of land transportation to register their business with the Ministry of Commerce and apply for a permit letter at the Ministry of Public Works and Transport.