ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំមន្ដ្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំស្តីអំពីការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំមន្ដ្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំស្តីអំពីការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដើម្បីពិនិត្យលទ្ធភាពពន្លឿនវិស័យផលិតកម្មស្វាយចន្ទីឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់។

  កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងតំណាងសមាគមស្វាយចន្ទីកម្ពុជា ជាច្រើនរូប។  

https://s2.moc.gov.kh/mocspace/mocspace_1717921807764.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921807492.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921807931.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921807951.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921808407.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921808227.jpg
https://s2.moc.gov.kh/mocspace/mocspace_1717921808384.jpg