(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ និងការបង្កើតសហព័ន្ធសូត្រកម្ពុជា ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ SDC មកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប។
(Phnom Penh): On the morning of Wednesday, 12 June 2024, at the Ministry of Commerce, His Excellency MAO Thora and His Excellency VAR Roth San, Secretary of State of the Ministry of Commerce, and the Vice Chairman of the Cambodia Silk Sector Promotion and Development Committee (SDC) chaired a meeting on the preparation of the National Silk Policy, and the Establishment of the Cambodia Silk Federation, as well as issues related to the silk sector. The meeting was attended by vice chairmen, members of the Committee from various inter-ministerial, institutions, and relevant officials.