(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋាន ក.ប.ប. លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ពិសេសកិច្ចពង្រឹងវិន័យផ្ទៃក្នុង និងការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន ក្នុងក្របខ័ណ្ឌនៃកិច្ចការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងធានាដល់សមធម៌នៃការធ្វើពាណិជ្ជកម្ម ដោយមានការទទួលខុសត្រូវប្រកបដោយឯកទេស និងជំនាញជាក់លាក់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ត្រីក៏បានអញ្ជើញធ្វើទស្សនកិច្ចមន្ទីរពិសោធន៍ និងសួរសុខទុក្ខដល់មន្ត្រីកំពុងបម្រើការងារនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ផងដែរ។