ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ ដែលក្រុមការងារនៃភាគីទាំងពីរបានធ្វើកន្លង បញ្ហាមួយចំនួនដែលនៅសេសសល់ ដំណោះស្រាយ និងធាតុចូលសំខាន់ៗពីអន្តរក្រសួង-ស្ថាប័នដែលបានចូលរួម រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សម្រាប់ជូនក្រុមការងារដើម្បីបន្តពិភាក្សា និងស្វែងរកដំណោះស្រាយថ្មីៗរវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំលើកទី២ នៃកិច្ចប្រជុំក្រុមការងារខាងលើនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ខាងមុខនេះ។

---

(Phnom Penh): On the morning of Tuesday, 11 June 2024, at the Ministry of Commerce, His Excellency LONG Kemvichet, Director General of the General Directorate of International Trade, and the Chairman of the Cambodia-India Joint Working Group on Trade and Investment chaired an inter-ministerial meeting in preparation for the 2nd meeting of the Cambodia-India Joint Working Group on Trade and Investment, which is scheduled to take place in New Delhi, Republic of India.

The purpose of this meeting is to report and monitor the progress of the work done by both sides on the remaining issues, solutions and key input from the participating ministries and institutions, such as the Ministry of Agriculture, Forestry and Fisheries, Ministry of Industry Science Technology and Innovation, Ministry of Health, General Department of Customs and Excise, National Bank of Cambodia, Council for the Development of Cambodia, and the Intellectual Property Department of the Ministry of Commerce, for the working group to continue the discussion and figure out the new solutions between the two sides in the 2nd meeting of the above working group on June 19, 2024 in New Delhi, Republic of India.

https://s2.moc.gov.kh/mocspace/mocspace_1718274018142.jpg
https://s2.moc.gov.kh/mocspace/mocspace_1718274017906.jpg
https://s2.moc.gov.kh/mocspace/mocspace_1718274017985.jpg
https://s2.moc.gov.kh/mocspace/mocspace_1718274018151.jpg
https://s2.moc.gov.kh/mocspace/mocspace_1718274018043.jpg