(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី” ដោយមានការអញ្ជើញចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហគ្រាស និងក្រុមហ៊ុននាំចេញផលិតកម្ពុជាផ្សេងៗទៀតជាច្រើន។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្តល់ឱកាសឱ្យអាជីវករ ពាណិជ្ជករ និងសហគ្រិនកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ និងនីតិវិធីនាំចេញ ដោយធានាបាននូវការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព ជាពិសេសស្វែងយល់ពីតម្រូវការទីផ្សារ បរិយាកាសធុរកិច្ច ផ្នត់គំនិត និងរសនិយមរបស់អ្នកប្រើប្រាស់ នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី។
---
His Excellency CHHEANG Christophe, Secretary of State of Commerce, presides over a seminar on "Dissemination of Import Demand of the People's Republic of China, Republic of Singapore and Republic of Türkiye”
...
(Phnom Penh): On wednesday, 12 June 2024, His Excellency CHHEANG Christophe, Secretary of State of Commerce, High Representative of Her Excellency CHAM Nimul, Minister of Commerce, presided over the seminar on "Dissemination of Import Demand of the People's Republic of China, Republic of Singapore and Republic of Türkiye”with the participation of the Cambodian Chamber of Commerce, the Cambodian Association of Small and Medium Enterprises, and many other Cambodian enterprises and exporters at the Ministry of Commerce.
The purpose of the above seminar is to provide opportunities for Cambodian traders and entrepreneurs to gain new knowledge and export procedures to ensure the effective export of local products to international markets, especially to understand the market demand, business environment, consumer attitudes and tastes in the People's Republic of China, Republic of Singapore and Republic of Türkiye.