ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការតាមដានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (21st AKFTA IC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នាថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការតាមដានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (21st AKFTA IC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំឡើងដោយភាគីកូរ៉េជាម្ចាស់ផ្ទះ ដើម្បីពិភាក្សាតាមដានវឌ្ឍនភាពលើរបៀបវារៈមួយចំនួន ដូចជា៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ វឌ្ឍនភាពការអនុវត្តការងាររបស់អនុក្រុមការងារពន្ធគយ និងវិធានដើមកំណើតទំនិញ មូលនិធិកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លទ្ធភាពនៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងការសិក្សាស្រាវជ្រាវរួមគ្នា ស្ដីពីពាណិជ្ជកម្មឌីជីថល ជាដើម។   

His Excellency LONG Kemvichet, Director General of the General Department of International Trade, led Cambodia’s delegation to join the 21st Meeting of the ASEAN-Korea Free Trade Area Implementing Committee (21st AKFTA IC) in Seoul, Korea

...

(Seoul, Republic of Korea): On 12-13 June 2024, His Excellency LONG Kemvichet, Director General of the General Department of International Trade, led Cambodia’s delegation to join the 21st Meeting of the ASEAN-Korea Free Trade Area Implementing Committee (21st AKFTA IC) hosted by the Republic of Korea in Seoul, to follow up and discuss some agenda items such as the Implementation of the ASEAN-Korea Free Trade Area (AKFTA), Progress report of the ASEAN-ROK Sub-Committee on Tariffs and Rules of Origin, the AKFTA Economic Cooperation Fund, the Possible Upgrade of AKFTA, the Joint Research on Digital Trade, etc.

https://s2.moc.gov.kh/mocspace/mocspace_1718782217456.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217464.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217449.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217507.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217445.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217481.jpg
https://s2.moc.gov.kh/mocspace/mocspace_1718782217484.jpg