ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី REN Huiqing ប្រធានមន្ទីរពាណិជ្ជកម្មខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមហ៊ុនចិនលើវិស័យឧស្សាហកម្ម ដោយផ្តោតលើជណ្តើរយន្ត គ្រឿងយន្ត និងឧបករណ៍បច្ចេកវិទ្យា ផងដែរ។  

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូចិនអំពីកិច្ចចំណងមិត្តភាពកម្ពុជា-ចិន ដែលបានឈានដល់កម្រិតកិច្ចសហការត្បូងពេជ្រ ដោយជំរុញឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនង និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងខេត្តជីលីននិងកម្ពុជា ដែលផ្តោតសំខាន់លើការនាំចេញ-នាំចូលនឹងជំរុញឱ្យមានកំណើនទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការរចាប់ដៃគូពាណិជ្ជកម្មរវាងធុរជន និងនិងវិយោគទុនរបស់ប្រទេសទាំងពីរ៕

---

His Excellency SEANG Thay, Secretary of State of Commerce, received a courtesy call from Delegation of Jilin province, People’s Republic of China

...

(Phnom Penh): On the Morning of Friday, 14 June 2024, at the Ministry of Commerce, His Excellency SEANG Thay, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mrs. REN Huiqing, Director of Jilin Provincial Commerce Department, People’s Republic of China, with the participation of His Excellency Under secretary of State, His Excellency the Director General of Department of Trade Promotion, Director General of Department of Trade Services, and relevant professional officials, as well as the participation of Chinese companies in the industrial sector, focusing on elevators, machinery and technology equipment.

On that occasion, His Excellency Secretary of State briefed the Chinese delegation on the Cambodia-China friendship, which reached the level of diamond cooperation that encouraged the two countries to maintain relations and develop in the fields of economy, trade and investment. His Excellency believes that cooperation between Jilin Province and Cambodia, focusing on exports and imports, will boost bilateral trade volume through the establishment of business partnerships between Cambodian and Chinese businessmen and investors.

https://s2.moc.gov.kh/mocspace/mocspace_1718783012475.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012649.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012555.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012504.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012574.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012480.jpg
https://s2.moc.gov.kh/mocspace/mocspace_1718783012592.jpg