(បន្ទាយមានជ័យ)៖ នាថ្ងៃសោរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅកំឡុងពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុ ហ្វ័រម៉ាលីន) មួយចំនួន ដោយមន្រ្តីជំនាញក៏បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះរួមមាន៖ (១).ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក (២).កោះមាន់បង្កក ៨ កេស=៦២៤ គ.ក (៣).ខួរគោបង្កក ១ កេស=៥៦ គ.ក (៤). ពោះវៀនជ្រូក ១ កេស=៧០ គ.ក។