(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមធុរជនរបស់ក្រុមហ៊ុន Shanghai Minmetals Development Ltd. និង Donghao Lansheng (Group) Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីឱកាស និងកត្តាអំណោយផលនៃការវិនិយោគ និងការធ្វើធុរកិច្ច ជាពិសេសគុណប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមធុរជនខាងលើ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត។
ជាការឆ្លើយតប ក្រុមហ៊ុនទាំងពីរ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងពិភ្សាការងារដោយផ្ទាល់ ព្រមទាំងបានជម្រាបជូនអំពីព័ត៌មានសវតា និងប្រតិបត្តិការរបស់ក្រុមហ៊ុន ផងដែរ។
---
His Excellency LIM Lork Piseth, Secretary of State of Commerce, received a courtesy call from Shanghai Minmetals Development Ltd. and Donghao Langsheng (Group) Co., Ltd
....
(Phnom Penh): On the morning of Monday, 17 June 2024, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Shanghai Minmetals Development Ltd. and Donghao Lansheng (Group) Co., Ltd. based in China.
At the outset, his Excellency Secretary of State expressed a warm welcome to the above businesspeople for their interest in conducting business in Cambodia. His Excellency Secretary of State mentioned the opportunities and favorable conditions for investment and ease of doing business, particularly the benefits of investing in Special Economic Zones (SEZs).
His Excellency Secretary of State also expressed sincere thanks to all representatives of the two companies and encouraged the latter to further cooperate with the Ministry of Commerce.
In response, the group of businesspeople appreciated the Ministry of Commerce, which allowed all of them to meet and discuss face-to-face and also informed the meeting about the background and business operations of companies.