លោកជំទាវ តោ​ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការ​ដាក់​លក់គ្រាប់​ស្វាយ​ចន្ទី​ ដែល​កែច្នៃ​រួច​ចូល​ទៅ​កាន់​ផ្សារ​ទំនើប និងម៉ាត​នានា​”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ​ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការ​ដាក់​លក់​ស្វាយ​ចន្ទី​ ដែល​កែច្នៃ​រួច​ចូល​ទៅ​កាន់​ផ្សារ​ទំនើប ​​និង​ម៉ាតនានា​” ដែល​មានការ​ចូល​រួម​ពីមន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍ទីផ្សារ​ នាយកដ្ឋាន​អភិវឌ្ឍន៍វិស័យ​ឯក​ជន​ និង​នាយក​ដ្ឋាន​​​គោលនយោបាយ​ពាណិជ្ជកម្ម តំណាង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​ផ្សារ​ទំនើប និងម៉ាតមួយចំនួននៅរាជធានីភ្នំពេញរួមមាន៖ ​អ៊ីអន​ ម៉ាក្រូ ឡាក់​គី ជីបម៉ុង ​ថៃហួត បាយ័ន​ ​ប៊ីកស៊ី 7-Eleven និង​​​ Cambodia Superstore។  

កិច្ចប្រជុំនេះ មាន​គោលបំណងដើម្បីទទួល​បាន​ការ​ជួយ​គាំ​ទ្រ និង​​សហការពី​រដ្ឋលេខាធិការ​ដ្ឋាន​អាការចរណ៍​ស៊ីវិល ​​ផ្សារ​ទំនើប និង​ម៉ាត​​ ក្នុងគោលដៅ​​ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាគ្រប់​រូប​ភាព​ តាមរយៈការដាក់លក់ក្នុងផ្សារទំនើប ម៉ាត និង​ព្រលាន​យន្តហោះ​នៅ​កម្ពុជា ព្រមទាំងប្រមូល​ធាតុ​ចូល​ពីភាគីពាក់ព័ន្ធដើម្បី​ជំរុញការលក់​គ្រាប់​​​ស្វាយ​ចន្ទី​កម្ពុជាឱ្យ​កាន់​តែ​ទូលំទូលាយ​ ​រួម​ទាំងស្នើ​​ផ្សារទំនើប និង​ម៉ាត​​ធ្វើការ​បន្ធូបន្ថយ​ពី​លក្ខខណ្ឌ​ និង​បែបបទ​មួយ​ចំនួន​ជូន​ក្រុមហ៊ុន​ស្វាយ​ចន្ទី​ ដើម្បី​មាន​លទ្ធភាព​ចូល​លក់​ក្នុ​ងផ្សារទំនើប​ និង​ម៉ាតនៅ​កម្ពុជា។

---

Her Excellency TOR Pila, Secretary of State of Commerce, chaired a meeting on "Selling Processed Cashew Nuts to Supermarkets and Marts"

(Phnom Penh): On the morning of Monday, 17 June 2024, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, chaired a meeting on "Selling Processed Cashew Nuts to Supermarkets and Marts" with the participation of officials from the Department of Market Development, the Department of Private Sector Development, and the Department of Trade Policy, representatives of the State Secretariat of Civil Aviation, supermarkets and marts in Phnom Penh, including: Aeon, Makro, Lucky, Chip Mong, Thai Huot, Bayon, BigC, 7-Eleven, and Cambodia Superstore.

This meeting aims to seek support and cooperation from the State Secretariat of Civil Aviation, Supermarkets and marts in order to promote, distribute, and use all kinds of Cambodian cashew products through supermarkets, marts, and airports in Cambodia, as well as to collect input from the State Secretariat of Civil Aviation, supermarkets and marts to promote the sale of Cambodian cashew nuts more widely, while also requesting that they facilitate and cut down on some procedures for cashew companies to sell their products in supermarkets and marts in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1718784036768.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036831.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036817.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036937.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036823.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036868.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784037009.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036932.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036965.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784037076.jpg
https://s2.moc.gov.kh/mocspace/mocspace_1718784036863.jpg