(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមធុរជនរបស់ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប និងក្រុមហ៊ុន Chengdu Jiaolong Industry Port។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ និងបានជម្រាបជូនអំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន រួមមាន ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ អេម៊ីរ៉េតអារ៉ាប់រួម និងកិច្ចព្រមព្រៀងអាសិប ជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីច្បាប់ស្តីពីវិនិយោគថ្មីដែលបានផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមធុរជនខាងលើសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត។
ជាការឆ្លើយតប ក្រុមធុរជនរបស់ក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងពិភ្សាការងារដោយផ្ទាល់ និងបានជម្រាបជូនអំពីប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុនដោយផ្តោតលើការអភិវឌ្ឍទីក្រុង។ ជាមួយគ្នានេះ ក្រុមធុរជនបានសម្តែងនូវភាពរីករាយចំពោះការមកប្រទេសកម្ពុជា ដោយបញ្ជាក់ថានេះជាលើកទី១ សម្រាប់ពួកគេផងដែរ៕
---
His Excellency LIM Lork Piseth, Secretary of State of Commerce, received a courtesy call from Chhay Ching Heang Group Ltd. and Chengdu Jiaolong Industry Port
....
(Phnom Penh): On the afternoon of Monday, 17 June 2024, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of Commerce, high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Chhay Ching Heang Group Ltd. and Chengdu Jiaolong Industry Port.
On that occasion, His Excellency Secretary of State expressed a warm welcome to the above group of businesspeople and briefed the meeting on the government’s achievements, such as the establishment of bilateral free trade agreements with China, Korea, the UAE, and the RCEP.
His Excellency Secretary of State also mentioned the new Law on Investment, which provides lots of incentives to investors. Moreover, he expressed sincere thanks to all representatives of the said companies for this meaningful meeting and has encouraged the latter to further cooperate with the Ministry of Commerce.
In response, the group of businesspeople appreciated the Ministry of Commerce, which allowed all of them to meet and discuss face-to-face and also informed the meeting about the core business operations of companies centered on city development. They also expressed satisfaction, as it was their first time arriving in Cambodia.