(សិង្ហបុរី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “ជំនួបអាហារការងារពេលព្រឹករវាងថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា-សិង្ហបុរី” និង ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភាកម្មសិង្ហបុរី (Supply Chain And Logistics Academy-SCALA) និងក្រុមហ៊ុន PPLC Superport & Industrial Co.,LTD. (Cambodia) សំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាអនុស្សារណៈនៃការយោគយល់គ្នានេះនឹងអភិវឌ្ឍសមត្ថភាព របស់សិក្ខាកាមកម្ពុជាបន្ថែមទៀតលើបណ្តាញផ្គត់ផ្គង់ និងឡូជីស្ទីកដោយទទួលបានបទពិសោធន៍ដោយផ្ទាល់ពីបណ្តាញដឹកជញ្ជូននិងផ្គត់ផ្គង់ដ៏ទំនើប ប្រកបដោយភាពរស់រវើករបស់សិង្ហបុរី ដែលជាផ្នែកមួយដ៏សំខាន់គាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងជំនាញ សំដៅលើកកម្ពស់សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
…
(Singapore): On the morning of Wednesday, 19 June 2024, Her Excellency CHAM Nimul, Minister of Commerce, presided over the “Cambodia-Singapore Business Leaders Breakfast” and the signing of the Memorandum of Understanding (MOU) between Supply Chain and Logistic Academy (SCALA) Singapore and PPLC Superport & Industrial Co., LTD, aiming to increase cooperation in developing Cambodia’s supply chain and logistic sector.
In her remark, Her Excellency Minister mentioned that, with a firm belief, the MOU will develop the capacity of Cambodia’s peer workers on supply chain and logistics from firsthand practical experiences of Singapore’s sophisticated and vibrant logistic and supply chains, which ideally supports the Royal Government of Cambodia (RGC) in promoting technical and vocational education to promote economic development and cooperation between the two countries.