(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. បានដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR/ODR ) ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពី លោកស្រីតំណាងការិយាល័យមេធាវីសិដ្ឋាល័យ ដែលជាអ្នករៀបរៀង ក្រោមការគាំទ្រពី GIZ និង កិច្ចពិភាក្សាក្នុងអង្គប្រជុំ ដើម្បីប្រមូលធាតុចូលបន្ថែមទៅលើសេចក្តីព្រាងគោលការណ៍ណែនាំខាងលើនេះ ផងដែរ។