ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ឥណ្ឌា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ញ៉ូវដេលី, ឥណ្ឌា)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ឥណ្ឌា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ឥណ្ឌា ជាមួយនឹងភាគីឥណ្ឌា ដែលដឹកនាំដោយ ឯកឧត្តម Siddharth Mahajan លេខាធិការនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋឥណ្ឌា។   

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមក និងដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើយន្តការនៃការពង្រឹងនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងឥណ្ឌា ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា កិច្ចសហប្រតិបត្តិការក្នុងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសម្របសម្រួលលើការទូរទាត់ឆ្លងព្រំដែនរវាងកម្ពុជា-ឥណ្ឌា ការចុះកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី កិច្ចសហការលើវិស័យសុខាភិបាលនិងឱសថ កិច្ចសហការលើវិស័យអភិបាលកិច្ច អេឡិចត្រូនិក (E-Governance) និងកិច្ចសហការលើវិស័យគយ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីកម្ពុជា ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគីឥណ្ឌាអំពីឱកាសក្នុងការវិនិយោគនៅកម្ពុជា និងបទប្បញ្ញតិបច្ចេកទេសសម្រាប់វិស័យយានយន្ត និងស្នើភាគីឥណ្ឌាចាប់ផ្តើមនីតិវិធីក្នុងការចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement)។

---

His Excellency LONG Kemvichet, Director-General of International Trade, leads Cambodia’s delegation to attend the Second Meeting of Cambodia-India Joint Working Group on Trade and Investment (2nd JWGTI)

...

(New Delhi, India): On the morning of Wednesday, 21 June 2024, His Excellency LONG Kemvichet, Director-General of the General Department of International Trade, and the Lead of the JWGTI, led Cambodia’s delegation, composing of representatives of Ministry of Commerce, Ministry of Post and Telecommunication, Ministry of Industry, Science, Technology and Innovation, State Secretariat of Civil Aviation, Council for the Development of Cambodia, National Bank of Cambodia, and General Directorate of Customs and Excises of Cambodia, to attend the Second Meeting of Cambodia-India Joint Working Group on Trade and Investment (2nd JWGTI) with the Indian counterpart, led by his Excellency Siddharth Mahajan, Joint-Secretary, Ministry of Commerce and Industry, Republic of India.

The meeting was organized to monitor the progress of the implementation of the minutes of the First Meeting held online in July 2022 and to exchange views on mechanisms for strengthening and expanding economic, trade, and investment relations between Cambodia and India, focusing on key topics such as cooperation in increasing bilateral trade volume, facilitation of cross-border payments between Cambodia and India, signing of bilateral investment treaties, cooperation in the field of health and medicine, cooperation on electronic governance (E-Governance), and cooperation on customs matters. On that occasion, the Cambodian side also provided updates to the Indian side on investment opportunities in Cambodia and technical regulations for the automotive sector, and requested that the Indian side start the procedures for negotiating the preferential trade agreement.

https://s2.moc.gov.kh/mocspace/mocspace_1718853956872.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853956588.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853957071.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853957094.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853957109.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853957179.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853956901.jpg
https://s2.moc.gov.kh/mocspace/mocspace_1718853957205.jpg