លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី វេទិកាឧស្សាហកម្មផ្នែកឧបករណ៍ថាមពលអគ្គិសនី ស្ដីពី នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ចិន-ឈុងឈីង-អាស៊ាន ២០២៤ ដែលបានរៀបចំឡើងនៅស្រុកហ្វូលីង នៃក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមដោយគណៈប្រតិភូមកពីក្រសួងរ៉ែ និងថាមពល នៃប្រទេសកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន) ៖ នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី វេទិកាឧស្សាហកម្មផ្នែកឧបករណ៍ថាមពលអគ្គិសនី ស្ដីពី នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ចិន-ឈុងឈីង-អាស៊ាន ២០២៤ ដែលបានរៀបចំឡើងនៅស្រុកហ្វូលីង នៃក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមដោយគណៈប្រតិភូមកពីក្រសួងរ៉ែ និងថាមពល នៃប្រទេសកម្ពុជា ព្រមទាំងវត្តមានគណប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិបតំបន់ (RCEP) ចំនួន ៧ ប្រទេសផ្សេងទៀត រួមមាន៖ ប្រទេសឡាវ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសថៃ។   

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ជាវេទិកាដល់ប្រតិភូតំណាងនៃប្រទេស និងស្ថាប័ននីមួយៗមានឱកាសបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះការសហការលើគ្រប់វិស័យ ជាពិសេស ផ្ដោតលើវិស័យថាមពល និងឧស្សាហកម្ម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុនខ្សែកាប ខឺប៉ាវ សាជីវកម្ម ណារី គ្រុប តំបន់តភ្ជាប់នៃស្រុកហ្វូលីង និងកំពង់ផែ ឡុងថូវ ដែលសុទ្ធតែជាក្រុមហ៊ុន និងទីតាំងដែលមានសក្តានុពល ក្នុងស្រុកហ្វូលីង នៃក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការក៏បានចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងអ្នករៀបចំកម្មវិធី និងស្ថាប័នជាដៃគូ ចំនួន ៣ រួមគ្នា ផងដែរ។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីបរិយាកាសវិនិយោគដែលមានភាពអំណោយផលជាច្រើន ក្នុងការធ្វើពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា ក្នុងន័យទាក់ទាញវិនិយោគិនចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

https://s2.moc.gov.kh/mocspace/mocspace_1718854577526.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578362.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578345.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854577717.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578367.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854577682.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578401.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578459.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578350.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578148.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578432.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578377.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854578426.jpg