(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីតាមដានសមិទ្ធផលថ្មីៗ និងវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មតាមបណ្តារាជធានីខេត្ត ដែលជាសមាជិក-សមាជិកានៃលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ (PAR) នៃក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអ្នកចូលរួមទាំងអស់ អំពីលទ្ធផលការងារដែលសម្រេចបានដោយលេខាធិការដ្ឋាន ក៏ដូចជានីតិវិធី ដែលសមាជិក-សមាជិកាត្រូវបន្តបំពេញ ដើម្បីដាក់របាយការណ៏របស់ក្រសួងពាណិជ្ជកម្មស្តីពីការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ជូនក្រសួងមុខងារសាធារណ: នៅត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
---
(Phnom Penh): On the morning of Friday, 21 June 2024, at the Ministry of Commerce, His Excellency TAT Puthsodary, Secretary of State of Commerce, high representing Her Excellency CHAM Nimul, Minister of Commerce, chaired an internal meeting to take stock of fresh achievements and work progress being implemented by the Secretariat for Public Administration Reform of the Ministry of Commerce (MoC-PAR).
This significant meeting was attended by officials from the Ministry of Commerce and the provincial departments of Commerce who are members of the MoC-PAR Secretariat.
During the meeting, His Excellency informed the participants about achievements made by the secretariat and the information regarding procedures for submitting the MoC-PAR report to the Ministry of Civil Service by 27th June 2024.