ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមា ការលក់ ទិញ ផលិតផលគ្រឿងស្រវឹង ក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាថ្ងៃសុក្រទី ២១ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមា ការលក់ ទិញ ផលិតផលគ្រឿងស្រវឹង ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សានីតិកម្ម និងតំណាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) ជាច្រើនរូប។  

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ មុនដាក់ឆ្លងនៅទីស្ដីការគណៈរដ្ឋមន្រ្តី៕

https://s2.moc.gov.kh/mocspace/mocspace_1719299914229.jpg
https://s2.moc.gov.kh/mocspace/mocspace_1719299913864.jpg
https://s2.moc.gov.kh/mocspace/mocspace_1719299914182.jpg
https://s2.moc.gov.kh/mocspace/mocspace_1719299914241.jpg
https://s2.moc.gov.kh/mocspace/mocspace_1719299914221.jpg