លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីកិច្ចប្រជុំកំពូលសាកលលើកទីមួយរបស់សហគ្រាសចិន ដែលបានរៀបចំឡើងនៅសាលមហាវិទ្យាល័យជាតិសិង្ហបុរី Ho Bee Auditorium និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសក្នុងរដ្ឋាភិបាល និងសហគ្រាសចំនួន ៥០ ដែលសរុបអ្នកចូលរួមប្រមាណជាង ១០០០នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សិង្ហបុរី) ៖ នាថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីកិច្ចប្រជុំកំពូលសាកលលើកទីមួយរបស់សហគ្រាសចិន ដែលបានរៀបចំឡើងនៅសាលមហាវិទ្យាល័យជាតិសិង្ហបុរី Ho Bee Auditorium និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសក្នុងរដ្ឋាភិបាល និងសហគ្រាសចំនួន ៥០ ដែលសរុបអ្នកចូលរួមប្រមាណជាង ១០០០នាក់។ 

វេទិកានេះរៀបចំឡើងដោយបង្ហាញអំពីទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច ការវិភាគទៅតាមនិន្នាការថ្មីៗ ទិសដៅឧស្សាហកម្ម បទពិសោធន៍នៅក្រៅប្រទេស និងឱកាសនៃការបង្កើតនវានុវត្តន៍ថ្មីៗ ដែលផ្តល់នូវយុទ្ធសាស្ត្រ និងប្រភពនៃការធ្វើទំនាក់ទំនងផ្សេងៗសម្រាប់ការធ្វើវិនិយោគនៅក្រៅប្រទេស។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីឱកាសវិនិយោគ កត្តាសក្តានុពល និងភាពអំណោយផលផ្សេងៗដល់សហគ្រិនដែលមានវត្តមានទាំងអស់ក្នុងន័យទាក់ទាញឱ្យមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

https://s2.moc.gov.kh/mocspace/mocspace_1719300728708.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728848.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300729001.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300729031.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728783.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728893.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728733.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728946.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728951.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300728882.jpg