ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលផ្តោតទៅលើចំណុចសំខាន់ៗចំនួនពីរ រួមមាន៖ (១) ទិសដៅយុទ្ធសាស្រ្តរួមនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសាធារណររដ្ឋសហព័ន្ធអាល្លឺម៉ង់នាពេលអនាគតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ទាក់ទងលើបញ្ហាសុខាភិបាល ការគាំពារសង្គម គោលនយោបាយប្រជាសាស្រ្ត ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពល ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព (២) ការពិនិត្យមើលនូវការអនុវត្តគម្រោងកន្លងមកតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធក្រោមមូលនិធិជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស របស់រដ្ឋាភិបាលសាធារណររដ្ឋសហព័ន្ធអាល្លឺម៉ង់។  

(Phnom Penh): On Thursday, 20 June 2024, at the Council for the Development of Cambodia, His Excellency TAT Puthsodary, Secretary of State of Commerce, attended a consultation meeting on Development Cooperation for 2024 between the Royal Government of Cambodia (RGC) and the Government of the Federal Republic of Germany with two main focuses on (i) Overall strategic Orientation of German Development Cooperation with Cambodia on health, social protection, population policy, climate change and energy sectors, trade and sustainable development (ii) Overview of progress, new proposals and key issues under financial and technical cooperation of Federal Ministry of Economic Cooperation.

https://s2.moc.gov.kh/mocspace/mocspace_1719300867863.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300867588.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300867761.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300867782.jpg
https://s2.moc.gov.kh/mocspace/mocspace_1719300867745.jpg