(ទីក្រុង Bonn ប្រទេសអាល្លឺម៉ង់)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានដឹកនាំសមាជិកគ.ប.ក. និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) ដែលជាលេខាធិការដ្ឋាននៃ គ.ប.ក. ចូលរួមទស្សនកិច្ចសិក្សាផ្លូវការនៅ Federal Cartel Office (Bundeskartellamt) ដែលជាស្ថាប័នទទួលបន្ទុកកិច្ចការប្រកួតប្រជែងនៃប្រទេសអាល្លឺម៉ង់។
តាមរយៈកិច្ចគាំទ្រដោយទីភា្នក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យ គ.ប.ក. ទទួលបាននូវចំណេះដឹង និងបទពិសោធដោយផ្ទាល់ពីស្ថាប័នប្រកួតប្រជែងខាងលើ ដោយផ្តោតសំខាន់លើការយល់ដឹងស៊ីជម្រៅអំពីឧត្តមានុវត្តន៍ ក្នុងការរៀបចំស្ថាប័ននិងការអនុវត្តច្បាប់ប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរផងដែរ។
ថ្លែងក្នុងពិធីបើកនៃកម្មវិធីទស្សនកិច្ចសិក្សា ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ លោក Frank Tibitanzl នាយកគម្រោង COMPETE នៃទីភ្នាក់ងារ GIZ ដែលបានសម្របសម្រួលក្នុងការរៀបចំដំណើរទស្សនកិច្ចសិក្សានេះឡើង និង លោកសាស្ត្រាចារ្យ Prof. Konrad Ost អនុប្រធាននៃ Bundeskartellamt ដែលផ្តល់ឱកាសឱ្យ គ.ប.ក. បានសិក្សាស្វែងយល់ បង្កើនចំណេះដឹងនិងបទពិសោធពីស្ថាប័នដែលមានការអភិវឌ្ឍជឿនលឿន ដើម្បីអាចយកមកអភិវឌ្ឍន៍ដំណើរការបំពេញភារកិច្ចការងាររបស់ គ.ប.ក. ឱ្យកាន់តែមានប្រសិទ្ធភាព។
នៅក្នុងជំនួបនេះ វាគ្មិនដែលជាតំណាង មកពី Bundeskartellamt បានធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធតាមរយៈបទបង្ហាញលើប្រធានបទមួយចំនួនជូនដល់សមាជិក គ.ប.ក. ដែលរួមមាន៖
- រចនាសម្ព័ន្ធនៃ Bundeskartellamt
- ការបង្រ្កាបបទល្មើសនៃការព្រមព្រៀងខ្សែដេក (Horizontal Agreement/Cartels) ដែលរួមមានការប្រើប្រាស់ និងការបកស្រាយនូវភស្តុតាងសេដ្ឋកិច្ចចំពោះមុខតុលាការ គោលការណ៍អនុគ្រោះ (Leniency) ការអនុញ្ញាតលើកលែង (Exemption) និងធាតុផ្សំសំខាន់ៗផ្សេងទៀត
- ការរួមបញ្ចូលគ្នានៃធុរកិច្ច (Business Combinations)
- ការបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ (Abuses of Market Dominance Position)
- កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្រ្កាបបទល្មើសប្រកួតប្រជែង ។ល៕
---
(Bonn, Germany): On the morning of Monday, 24 June 2024, His Excellency BUON Sarakmony, Secretary of State of Commerce, and the Permanent Vice Chair of the Cambodia Competition Commission (CCC), high representative of Her Excellency CHAM Nimul, Minister of Commerce, and the Chairperson of the CCC, along with the members of the CCC and officials of the General Department of Consumer Protection, Competition and Fraud Repression (CCF), participated in an official study visit to the Federal Cartel Office (Bundeskartellamt), Germany's competition agency.
With the support of the GIZ Cambodia, this official study visit was organized for the purpose of acquiring knowledge and experience directly from the above competing agency, focusing on in-depth understanding of the best practices in the organizational structure and effective implementation of the competition law, as well as strengthening cooperation between the two agencies.
Addressing at the opening remarks, his Excellency secretary of State expressed a sincere appreciation to Mr. Frank Tibitanzl, COMPETE Project Director of GIZ for facilitating the study visit and Prof. Konrad Ost, Deputy Chairman of the Bundeskartellamt, for providing the CCC with an opportunity to learn and gain knowledge and experience from a developed agency. This will enable the CCC to enhance its work processes and become more efficient.
During the visit, representatives from the Bundeskartellamt shared their expertise and insights through presentations on various topics with CEC members, including:
- Structure of the Bundeskartellamt
- Horizontal agreement/Cartels: use of economic evidence and presenting economic evidence in Horizontal agreements/Cartel Cases to Decision Makers and Judges, Leniency, Exceptions etc.
- Business combinations/Merger Control
- Abuses of Market Dominance Position
- Cooperation with other/competition agencies.