លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) ក្រោមអធិបតីភាព លោកជំទាវ គឹម ស៉ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ តារាអ៊ែរផត លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G) ក្រោមអធិបតីភាព លោកជំទាវ គឹម ស៉ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួង-ស្ថាប័ននានា ព្រមទាំង តំណាងសម្របសម្រួលរបស់ United Nations Development Programme និង Japan International Cooperation Agency ដើម្បីពិភាក្សា និងប្រមូលធាតុចូលក្នុងសេចក្ដីព្រាងសូចនាករតាមដានរួមគ្នា ស្ដីពីយេនឌ័រ (JMI) ឆ្នាំ២០២៤-២០២៨ និងធ្វើបច្ចុប្បន្នភាពសមាជិកភាពរបស់ ក្រុមការងារបច្ចេកទេសយេនឌ័រ ក្នុងគោលបំណងពង្រឹងយន្តការភាពជាដៃគូ និងក្របខ័ណ្ឌរួម ក្នុងការអនុវត្តរបៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តី។

- - -

(PhnomPenh): On the morning of Monday, 24 June 2024, at Dara Airport City Hotel & Spa, Her Excellency TAN Tepikanika, Under Secretary of State of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, attended the meeting of Technical Working Group-Gender presided by Her Excellency KIM Siphat, Permanent Secretary of State of Ministry of Women’s Affairs.

Participants of the meeting are leaders and technical working group of Ministry of Women’s Affairs, leaders and technical working group of ministries, institutions, and representatives of United Nations Development Programme and Japan International Cooperation Agency. The meeting discussed and gathered input for the draft of Joint monitoring indicators (JMI) on gender 2024-2028 and the updated members of Technical Working group-Gender for the purpose of strengthening the partnership mechanism and the common framework for implementing the Royal Government of Cambodia's agenda and priorities in promoting gender equality and empowering women.

https://s2.moc.gov.kh/mocspace/mocspace_1719301308221.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308342.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308178.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308380.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308358.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308286.jpg
https://s2.moc.gov.kh/mocspace/mocspace_1719301308353.jpg