(ទីក្រុង Bonn ប្រទេសអាល្លឺម៉ង់)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ គ.ប.ក. តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានបន្តដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ធ្វើទស្សនកិច្ចសិក្សាទៅកាន់ Federal Network Agency for Electricity, Gas, Telecommunications, Post and Railways (Bundesnetzagentur-BNetzA) ដែលស្ថិតក្នុងទីក្រុង Bonn នៃប្រទេសអាល្លឺម៉ង់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូនៃ គ.ប.ក. បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងទទួលបានបដិសណ្ឋារកិច្ចយ៉ាងជិតស្និត ជាមួយ លោក Klaus Müller, ប្រធាន Federal Network Agency ព្រមទាំងបានទទួលនូវការសិក្សាស្វែងយល់អំពី អាណត្តិ តួនាទី និងភារកិច្ចរបស់ស្ថាប័នខាងលើ ផងដែរ។
សូមបញ្ជាក់ថា Federal Network Agency for Electricity, Gas, Telecommunications, Post and Railways (Bundesnetzagentur-BNetzA) គឺជាអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសអាល្លឺម៉ង់ដែលទទួលខុសត្រូវលើការត្រួតពិនិត្យ និងធានាការប្រកួតប្រជែងដោយយុត្តិធម៌និងស្មោះត្រង់ក្នុងវិស័យថាមពល អគ្គិសនី ឧស្ម័ន ទូរគមនាគមន៍ ប្រៃសណីយ៍ និងផ្លូវដែក៕
---
(Bonn, Germany): On the afternoon of Monday, 24 June 2024, His Excellency BUON Sarakmony, Secretary of State of Commerce, and the Permanent Vice Chair of the Cambodia Competition Commission (CCC), high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CCC, led a delegation from the Cambodia Competition Commission (CCC) to continue their study visit to the Federal Network Agency for Electricity, Gas, Telecommunications, Post, and Railways in Bonn, Germany.
On that occasion, His Excellency Secretary of State and the delegation met and received a warm welcome from Mr. Klaus Müller, President of the Federal Network Agency. As well as had the opportunity to learn and understand the roles and responsibilities of the agency.
It should be noted that the Federal Network Agency, known as Bundesnetzagentur (BNetzA), is a regulatory authority in Germany responsible for overseeing and ensuring fair competition in the sectors of electricity, gas, telecommunications, post, and railways.