(Bonn, អាល្លឺម៉ង់)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ ឯកឧត្តម បួន សារៈមុនី អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. បានដឹកនាំគណៈប្រតិភូនៃ គ.ប.ក. ដើម្បីបន្តដំណើរទស្សនកិច្ចសិក្សាទៅកាន់ Monopoly Commission ដែលជាស្ថាប័នជំនាញ ឯករាជ្យ និងអចិន្ត្រៃយ៍ បំពេញភារកិច្ចក្នុងការផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល និងសភាអាល្លឺម៉ង់លើការបង្កើតគោលនយោបាយប្រកួតប្រជែង ច្បាប់ប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។
ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Dr. Hendrik-Sebastian Schmitz und Mr. Emanuel Kollmann ដែលជាតំណាងមន្ត្រីជាន់ខ្ពស់នៃ Monopoly Commission ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណដល់ Monopoly Commission ដែលបានទទួលស្វាគមន៍ និងរៀបចំទស្សនកិច្ចនេះ ដើម្បីឱ្យ គ.ប.ក. បានសិក្សាស្វែងយល់អំពីអាណត្តិ តួនាទីភារកិច្ច និងឧត្តមានុវត្តន៍ក្នុងការអនុវត្តច្បាប់ដែលធ្វើយ៉ាងណាធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារ និងទប់ស្កាត់សកម្មភាពឯកាធិភាព (Monopoly) នៅក្នុងទីផ្សារផងដែរ៕
---
(Bonn, Germany): On the afternoon of Monday, 24 June 2024, in Bonn, Germany, His Excellency BUON Sarakmony, Secretary of State of Commerce and Permanent Vice Chair of the Cambodia Competition Commission (CCC), as the high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CCC, led a delegation from the CCC on a study visit to the Monopoly Commission, a permanent, independent expert committee that advises the German government and legislature on competition policy-making, competition law, and regulations.
This study visit was warmly welcomed by Dr. Hendrik-Sebastian Schmitz and Mr. Emanuel Kollmann, a senior representative of the Monopoly Commission. On that occasion, His Excellency the Permanent Vice Chair expressed his gratitude to the Monopoly Commission for welcoming and organizing this visit, which aimed to provide the CCC with insights into and an understanding of the mandate, role, duties, and best practices in law enforcement, ensuring fair competition in the market, and preventing "monopoly" activities.