(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងស្វែងយល់អំពីនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនបត្រ SPS (អនាម័យ និងភូតគាមអនាម័យ) សម្រាប់ការនាំចេញ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើការងារបច្ចេកទេសពាក់ព័ន្ធនឹងនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនបត្រ SPS (អនាម័យ និងភូតគាមអនាម័យ) សម្រាប់ការនាំចេញ និងផ្លាស់ប្តូរធាតុចូលក្នុងការរៀបចំផ្សព្វផ្សាយផលិតផល និងកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក ។
(Phnom Penh): On the afternoon of Tuesday, 25 June 2024, Her Excellency SEREI Borapich, Secretary of State of the Ministry of Commerce, chaired a meeting with His Excellency PRAK David, Secretary of State of the Ministry of Agriculture, Forestry, and Fisheries. The meeting discussed on the export of Cambodian agricultural products to international markets and the procedures involved in requesting SPS (Sanitary and Phytosanitary) certificates for export.
The meeting aimed to deepen the understanding of the technical procedures for applying for SPS certificates, which are essential for export, and to facilitate the exchange of inputs in preparing and promoting Cambodian products and agricultural products in international markets through digital platforms.