(ទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានបន្តដំណើរទស្សនកិច្ចសិក្សា ទៅកាន់តុលាការជាន់ខ្ពស់ (Higher Regional Court Düsseldorf ) ស្ថិតក្នុងទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ ក្រោមការដឹកនាំដោយ ឯកឧត្តម បួន សារៈមុនី អនុប្រធានអចិន្ត្រៃយ៍ គ.ប.ក. តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក.។
តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ គណៈប្រតិភូទាំងអស់បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ Dr. Werner Richter, President of the Higher Regional Court Düsseldorf ដែលជាតុលាការជំនាញពាក់ព័ន្ធនឹងករណីបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ជាពិសេសករណីសំខាន់ៗទាក់ទងនឹង ការរួមបញ្ចូលគ្នានៃធុរកិច្ច បទល្មើសកាតែល និងការបំពានដោយជំហរឧត្តមភាពលើទីផ្សារ នៅក្នុងប្រទេសអាល្លឺម៉ង់។
ជាមួយគ្នានេះដែរ គណៈប្រតិភូនៃ គ.ប.ក. បានទៅទស្សនកិច្ចបន្ទប់សវនាការ និងបន្ទប់រក្សាភស្តុតាង ព្រមទាំងបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយ លោកសាស្ត្រាចារ្យ Dr. Ulrich Egger, Presiding Judge of the 6th Cartel Senate and Ms Ulrike Pastohr, Associate Judge of the 3rd Cartel Senate responsible for energy លើប្រធានបទរួមមាន៖
- សមត្ថភាព និងមុខងាររបស់តុលាការជាន់ខ្ពស់តំបន់ Düsseldorf ពាក់ព័ន្ធនឹងការការពារផ្នែកច្បាប់ក្នុងសំណុំរឿងប្រកួតប្រជែង
- នីតិវិធីនៅក្នុងតុលាការ ជាពិសេសការប្ដឹងតវ៉ាទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រកួតប្រជែង (Cartel Office)។
(Düsseldorf, Germany): On the morning of Tuesday, 25 June 2024, the delegation from the Cambodia Competition Commission (CCC) continued its study visit to the Higher Regional Court Düsseldorf in Düsseldorf, Germany. The delegation was led by His Excellency BUON Sarakmony, Secretary of State of Commerce and Permanent Vice Chair of the Cambodia Competition Commission (CCC), as the high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CCC.
During the study visit, the CCC delegation met with and received a warm welcome from Dr. Werner Richter, President of the Higher Regional Court Düsseldorf, whose court is competent for competition cases, including business combinations, cartels, and abuse of dominant positions in Germany.
The CCC delegation also had an opportunity to visit the hearing and evidence storage rooms and to discuss and exchange views with Prof. Dr. Ulrich Egger, Presiding Judge of the 6th Cartel Senate, and Ms. Ulrike Pastohr, Associate Judge of the 3rd Cartel Senate responsible for energy, on various topics:
- Competencies and functions of the Regional High Court within the system of legal protection in competition cases
- Course of proceedings before the Regional High Court and their procedural treatment, specifically appeals against decisions of the competition authorities/civil action.