(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការបូកសរុបលទ្ធផលពិគ្រោះយោបល់លើការពិនិត្យលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងវិទ្យាស្ថានស្តង់ដារកម្ពុជា។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើលទ្ធផលបូកសរុបរបាយការណ៍ ដើម្បីត្រៀមរៀបចំរាយការណ៍ជូនថ្នាក់ដឹកនាំតាមនីតិវិធីជាបន្តបន្ទាប់។