(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ និង ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រុមហ៊ុនហ្គ្រីនត្រេដ និងក្រុមហ៊ុន ស៊ី.ភី.។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកនាយកក្រុមហ៊ុន ស៊ី.ភី. និងសហការី តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងក្រុមហ៊ុនហ្គ្រីនត្រេដ ផងដែរ។
---
(Phnom Penh): On the afternoon of Wednesday, 26 June 2024, at the Ministry of Commerce, His Excellency CHAN Sokty, Delegate of the Royal Government of Cambodia in charge of the President of Green Trade Company, and His Excellency SAMRITH Sakura, Director of the General Department of Domestic Trade, presided over a meeting to discuss the progress of the implementation of the Memorandum of Understanding between the General Department of Domestic Trade, Green Trade Company, and C.P. Company Co. Ltd.
The meeting was attended by the president of C.P. Company and his colleagues, as well as representatives from the Private Sector Development Department and Green Trade Company.