លោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

- ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធដំឡូងមីកម្ពុជា

- បង្ហាញ និងពិភាក្សាលើសេចក្តីព្រៀងលក្ខន្តិកៈរបស់សហព័ន្ធដំឡូងមីកម្ពុជា និងប្រមូលធាតុចូលពីអ្នកចូលរួម ជាពិសេសពីតួអង្គនៃខ្សែច្រវាក់តម្លៃដំឡូងមី

- បង្ហាញលើការផលិត ការគ្រប់គ្រងពូជ ការគ្រប់គ្រងជីវជាតិដី និងការគិតគូរអំពីផលប៉ះពាល់បរិស្ថាន។

https://s2.moc.gov.kh/mocspace/mocspace_1719568925168.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568931573.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568931244.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568932072.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568932003.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568932386.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568932278.jpg
https://s2.moc.gov.kh/mocspace/mocspace_1719568931067.jpg